យុទ្ធសាស្រ្ត Farm Berachain x BOYCO Airdrop

Berachain កុំពុងទទួលបានការចាប់អារម្មណ៏ក្នុងការ Farm Airdrop

ប្រសិនបើអ្នកបានតាមដានបណ្ដាញ X នឹងរបៀប farm airdrop លើ Project Berachain អ្នកនឹងបានឃើញពីការចែករំលែកជាច្រើនទាក់ទងនឹង Project នេះ ជាពិសេស BOYCO ពី Beracahin នេះ។ចំពោះការ farm ដោយការធ្វើ testnet នៃ Berachain ខ្ញុំក៏ធ្លាប់បានសរសេររៀបរាប់ពីមុនដែលអ្នកអាចអានត្រង់នេះ Berachain: Airdrop & Tasks. សម្រាប់អត្ថបទនេះខ្ញុំនឹងរៀបរាប់ពីការ Farm Point នៃ Berachain BoyCo ដើម្បីអាចបាន Airdrop បន្ថែម។

តើអ្វីជា BOYCO នៃ Berachain?

BOYCO គឺជាយុទ្ធសាស្រ្តទាក់ទាញទុនអោយធ្វើការដាក់លុយ Pre-Deposit លើ Blockchain របស់ខ្លួន។ដែលនេះជាយុទ្ធសាស្រ្តក្នុងការស្វែងរក liquidity មកលើ Blockchain មួយនេះមុននឹងចេញជា mainnet ផ្លូវការ។បើយោងតាម Chain Catcher, ចំនួន TVL នៃការដាក់លុយចូលក្នុង BOYCO របស់ Berachain មានរហូតដល់ទៅជាង​ $2.2B ដែលជាចំនួនដ៏ច្រើនសម្រាប់ blockchain ដែលមិនទាន់ទាំងចេញរូបរាងច្បាស់លាស់ផង។​

កាលពីយប់ថ្ងៃទី២៧ ខែ មករានេះ Berachain បានធ្វើការប្រកាសចេញBOYCO ជាផ្លូវការនៅលើបញ្ដាញសង្គម X របស់ខ្លួន។ការប្រកាសនោះ Berachain គឺបានបញ្ចាក់យ៉ាងច្បាស់ថាចំនួនកាក់​​ 2% នៃ Supply របស់ Berachain នឹងត្រូវបានផ្ដល់អោយជា Airdrop សម្រាប់អ្នកចូលរួម Pre-Deposit Campaign របស់ BOYCO នេះ។

ចាប់យកឪកាសជាមួយនឹងការចូលរួមក្នុង BOYCO

សម្រាប់របៀប farm ក្នុង BOYCO នេះមានច្រើនរបៀបនឹងត្រូវការដើមទុនជាចំបង់។ប្រសិនបើអ្នកមានដើមទុនមួយដុំនឹងមិនត្រូវការចាំបាច់ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការ farm BOYCO ដែលអ្នកអាចពិចារណាបាន។​

ការ Farm BOYCO របស់ខ្ញុំ

ខ្ញុំបានចូលរួម farm BOYCO នេះតាំងពីការប្រកាសដំបូងនៅដើមឆ្នាំនេះ។​ការ Farm BOYCOរបស់ខ្ញុំធ្វើឡើង៣ប្រភេទផ្សេងៗគ្នា។

ទី១: ការ farm ដោយធ្វើការ deposit លើ ETHFI Bera ETH Vault:

  • ដោយសារការទុកចិត្តនឹងធ្លាប់ប្រកន្លងមកខ្ញុំបានយកកាក់ ETH តិចតួចដើម្បីយកទៅ farm ពិន្ធុ​ BOYCO Point ជាមួយនឹង ETHFI Vault. ជម្រើសទី១ដែលខ្ញុំធ្វើគឺគ្រាន់តែយកកាក់ ETH យកទៅដាក់នឹងមិនធ្វើអ្វីទាំងអស់។ជាទូទៅចំពោះ Liquid Restaking Platform ដូច​​ ETHFI អ្នកដាក់មិនត្រឹមតែបាន Point BOYCO តែមួយទេគឺអាចមាន Project ផ្សេងៗទៀតដូចអ្វីដែលអ្នកឃើញក្នុង Screenshot ខាងក្រោម។

ទី២: ការ Farm ដោយទិញ YT & PT ក្នុង Pendle:

  • ក្នុងពេលបច្ចុប្បន្នចំពោះការទិញ PT (Principle Token) របស់ Berachain មិនរាប់បញ្ចូលជាការ Farm Point ដើម្បីបាន Airdrop ទេ។ដូចច្នេះខ្ញុំមិនរៀបរាប់ច្រើនទេ។ខ្ញុំបានទិញ PT ក្នុង Pendle ដោយគ្រាន់តែជាដូច Fixed Deposit ក្នុង ធនាគារចឹង។
  • ចំពោះការទិញ YT (Yield Trading) វិញគឺដូចទៅនឹងការត្រេតដែល។មានន័យថាយើងមានលុយតិចដើម្បី leverage យកលុយច្រើន។ឪទាហរណ៏ខ្ញុំមានលុយត្រឹម 500 USDT តែខ្ញុំអាចទិញ YT របស់កាក់ដដែលនោះរហូតដល់ទៅ ជាង 8000 USDT ដែល 8000 USDT នោះនឹងត្រូវបានរាប់បញ្ចូលក្នុងការទទួលបាន Point ពី BOYCO នឹង Airdrop នោះ។​ចំពោះការទិញ YT នេះអ្នកត្រូវដឹងថាដល់ពេល Maturity (ថ្ងៃកុំណត់)​លុយដែលអ្នកវិនិយោគនឹងត្រូវអស់ដែលស្មើ ០។​តែអ្វីដែលអ្នករំពឹងទទួលបានគឺ Point នឹង Airdrop ដែលអ្នករំពឹងថាអាចនឹងបានលើសពីអ្វីដែលអ្នកចំនាយកុំឡុងពេលទិញ YT នោះ។​

  • ចំពោះយុទ្ធសាស្រ្តក្នុងការត្រេត YT នេះអាចជាយុទ្ធសាស្រ្តមានហនិភ័យបន្តិចតែក៏អាចមាន Reward ខ្ពស់ដូចគ្នា។តែប្រសិនបើអ្នកទាំងអស់គ្នាមិនចង់ចូលរួមជាមួយហនិភ័យច្រើនទេ ខាងក្រោមនេះជាជម្រើសដែលអ្នកអាចធ្វើក្នុងការចូលរួម Farm BOYCO Points.

ការ Farm BOYCO ដើម្បីសុវត្ថិភាព

  • ការ Deposit កាក់ ETH ឬ BTC ក្នុង ETHFI នឹង hold. នេះអាចជាយុទ្ធសាស្រ្តងាយស្រួលនឹងមិនសូវមានហនិភ័យ ហើយអ្នកក៏អាចទទួលបាន Point ពី BOYCO នឹង Airdrop ពី Project ផ្សេងៗទៀតដូចដែលបានបង្ហាញក្នុង screenshot ខាងក្រោម។
  • ក្រៅពី ETHFI ក៏នៅមាន Platform Defi មួយចំនួនទៀតដែលអនុញ្ញាតក្នុងការ Farm BOYCO Point ដូចជា៖ក្រៅពី Protocol មួយចំនួននេះ វានៅមាន Protocol ផ្សេងៗជាច្រើនទៀត តែអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះ Protocol ខ្លះអាចនឹង scam ដូចគ្នា។​

Disclaimer: ចំពោះការលើកឡើងខាងលើគឺជាចំនេះដឹងសម្រាប់អោយអ្នកធ្វើការសិក្សាឬស្រាវជ្រាវបន្ថែម។រាល់ការវិនិយោគត្រូវមានទំនួលខុសត្រូវ ហើយអ្នកគួរធ្វើការសម្រេចចិត្តដោយខ្លួនឯង។​ប្រសិនបើអ្នកមានសំនួរផ្សេងៗអាចធ្វើការសាក់សួរក្នុង Discord VIP របស់យើងបាន។​

អ្នកប្រហែលចូលចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>