Author: Wat

មេរៀនទី៤ដល់៤.គ: របៀបទិញលក់ក្នុងទីផ្សារ Spot Market [Video inside]

នៅក្នុងមេរៀនខាងក្រោមអ្នននឹងសិក្សាអំពី៖ មេរៀនទី៤ & ៤.ក: ​របៀបទិញលក់ក្នុងទីផ្សារ Spot Market​ & Limit Order/market order, មេរៀនទី៤.ខ: ការជ្រើសរើសកាក់នឹង Pair ដើម្បីទិញលក់, មេរៀនទី៤.គ: ការទិញឬលក់ដោយប្រើប្រាស់យុទ្ធសាស្រ្ដ Dollar Cost Averaging (DCA)

មេរៀនទី៣ដល់៣.គ: ការចាប់ផ្ដើមទិញគ្រីបតូរដំបូង [Video inside]

នៅក្នុងមេរៀនខាងក្រោមអ្នននឹងសិក្សាអំពី៖ ​មេរៀនទី៣: ការចាប់ផ្ដើមទិញគ្រីបតូរដំបង, មេរៀនទី៣.ក:​ការភ្ជាប់ធនាគារមុននឹងអាចទិញ Stablecoin​បាន, មេរៀនទី៣.ខ:​ការចូលទិញ Stablecoin USDT ក្នុង P2P, មេរៀនទី៣.គ:​ការចាប់ផ្ដើមយកកាក់ដែលទិញពី P2P យកទៅជួញដូរ

មេរៀនទី២ដល់២.ឃ: ជំហានចាប់ផ្ដើមវិនិយោគជាមួយគ្រីបតូរ [Video inside]

នៅក្នុងមេរៀនខាងក្រោមអ្នននឹងសិក្សាអំពី៖ ​មេរៀនទី២: ​ជំហានចាប់ផ្ដើមដំបូងក្នុងការវិនិយោគជាមួយ Cryptocurrency, មេរៀនទី២.ក&ខ:​ការវិនិយោគពីខ្មែរទៅទីផ្សារគ្រីបតូរ & ការជ្រើសរើស Exchange (ឈ្មួញកណ្ដាល), មេរៀនទី២.គ:​ការចុះឈ្មោះនឹងបំពេញអត្ថសញ្ញាណលើ Exchange, មេរៀនទី២.ឃ:​ការរក្សាគន្លឹះសុវត្ថិភាពលើ Exchange.

មេរៀនទី១ដល់១.ខ: ចាប់ផ្ដើមស្វែងយល់ពីគ្រីបតូរ [Video inside]

នៅក្នុងមេរៀនខាងក្រោមអ្នននឹងសិក្សាអំពី៖ មេរៀនទី១. តើអ្វីជា Cryptocurrency? មេរៀនទី១.​ ក: កាក់BTC នឹងCrypto ផ្សេងៗទៀត។ មេរៀនទី១.​ ខ: តើមូលហេតុអ្វីបានកាក់ BTC មានតម្លៃ?

លក្ខខណ្ណនឹងការប្រើប្រាស់ [Video inside]

ការប្រើប្រាស់ពីចំនុចនីមួយៗនៃមេរៀនដែលបង្ហាញខាងក្រោមគឺដើម្បីជាចំនេះដឹង។អ្នកវិនិយោគត្រូវមានទំនួលខុសត្រូវខ្លួនឯងមុននឹងសម្រេចចិត្តវិនិយោគ។

Nubit Airdrop: បំពេញ Task & Run Node

តើអ្វីជា Nubit? គោលដៅរបស់ Nubit គឺសម្រាប់អោយអ្នកមានកាក់ BTC ធ្វើប្រតិបត្ថិការណ៏ផ្សេងៗក្រៅពីគ្រាន់តែ Hold កាក់ BTC នោះ។ប្រតិបត្ថិការណ៏ទាំងនោះអាចជាការធ្វើទៅលើ Defi ដោយប្រើលើ Blockchain BTC ផ្ទាល់។ក្នុងពេលបច្ចុប្បន្នគម្រោងនេះកុំពុងស្ថិតក្នុង Test-Net ដែលមាន Task 2 កុំពុងបើកអោយអ្នកចូលរួមអាចធ្វើដើម្បីទទួលបានពិន្ទុ។ សូមបញ្ជាក់ដែរថាការធ្វើ Testnet នឹង Task ដូចអ្វីដែលខ្ញុំនឹងលើកយកមកបង្ហាញខាងក្រោមនេះ មិនប្រកត់ថាអ្នកនឹងទទួលបាន Airdrop ១០០%​ នោះទេ។ចំពោះការធ្វើខាងក្រោមទាំងអស់គឺមិនទាមទារលុយក្នុងការចូលរួមធ្វើនោះទេ។​ មុននឹងចូលរួមធ្វើទាមទារអោយអ្នកមាន Wallet 2 នូវក្នុង Browser PC របស់អ្នកសិន៖ Note: រាល់ការបង្កើត Wallet Web 3 នីមួយៗគួររក្សាទុក Seedphrase អោយបានល្អ។អ្នកអាចអានពីរបៀបការពារខ្លួននឹងគន្លឹះសុវត្ថិភាពត្រង់អត្ថបទនេះ៖ កត្តាជៀសវៀងពីការបាត់បង់កាបូប Crypto & Seedphrase Phase 1: ការចូលរួមក្នុង Social Media (ពិន្ទុ ៣០០០) ជំពោះ Task ទី ១ឬ Phase 1 នេះ គឺមានលក្ខណៈងាយស្រួលសម្រាប់អ្នកចូលរួម ដែលគ្រាន់តែធ្វើតាមជំហាននឹងចូលរួម Social Media ដែលគេអោយអ្នកចូលរួមដើម្បីបានពិន្ទុ។អ្វីដែលអ្នកគួរត្រៀមមុននឹងចូលរួម task ១នេះ៖ ក្នុង Phase 1 នេះអ្នកគ្រាន់តែចូលទៅកាក់ Link នេះ https://alpha.nubit.org/ បន្ទាប់មកភ្ជាប់ជាមួយ Keplr Wallet ហើយ ចុចលើ Phase 1: Community Assemble ដែលនឹងទាញអ្នកចូលទៅកាក់ Galxe Account បន្ទាប់មកអ្នកនឹងចូលទៅបំពេញ Task ដូចជា ចូលក្នុងសមាជិគ Social Media. បន្ទាប់ពីអ្នកចូលរួចរាល់ហើយកុំភ្លេច Claim Point ក្នុង Galxe ផង ដែល Point នោះនឹង Update ចូលមកក្នុង​Dashboard នៃ Nubit នឹងឯង។ Phase ទី១នេះគឺមានលក្ខណៈងាយស្រួលធ្វើនឹងងាយបានពិន្ទុដូចគ្នា។ប្រសិនបើអ្នកមានសំនួរអាច Comment សួរខាងក្រោមបាន។ Phase 2: ការ Run Node សាកល្បង (ពិន្ទុ ៣០០០) ក្នុង Phase 2 នេះទាមទារអោយអ្នកធ្វើការសាកល្បង Run Node លើកុំព្យទ័រ ដែលមានលក្ខណៈពិបាកយល់បន្តិចសម្រាប់អ្នកមិនធ្លាប់បានប្រើប្រាស់កុំព្យទ័រស្ទាត់ជំនាញ។តែអ្នកក៏អាចសាកល្បងធ្វើតាមជំហានដែលខ្ញុំប្រាប់នីមួយៗខាងក្រោមបាន៖ សំគាល់៖ អ្នកត្រូវចាំយ៉ាងហោចណាស់ 15-30min ទើប Verify បានជោគជ័យ។ ចំពោះអ្នកមាន Windows Operating System ចំពោះអ្នកមាន Windows OS ទាមទារជំហានច្រើនបន្តិចសម្រាប់ការចូលរួម Run Node.ជំហានដែលអ្នកនឹងត្រូវធ្វើមានដូចជា៖ 1. តើ Windows របស់អ្នកបានបើក Virtualization ហើយឬនូវ?​ ប្រសិនបើ Virtualization មិនទាន់បានបើក (Enable) នោះអ្នកមិនអាចធ្វើការដំណើរការ Windows Subsystem for Linux ​ (WSL) បានទេ។​ដើម្បីពិនិត្យថាបានបើកហើយឬនូវអ្នកអាចចុច Windows Key ហើយ Search “Task Manager” បន្ទាប់មកចុចលើ Performance នឹងចូលមកក្រោមស្វែងរកពាក្យ Virtualization. ប្រសិនបើបើក អ្នកនឹងឃើញ Enabled ឬបើបិទអ្នកនឹងនឹងឃើញ Disabled. មើលតាមរូបខាងក្រោម។​ សំគាល់៖ Computer ភាគច្រើនគឺបានបើក automatic តែប្រសិនបើ Computer របស់អ្នកអត់ទាន់បានបើក អ្នកត្រូវបើកក្នុង Motherboard ដែលអាច Comment សួរខាងក្រោមខ្ញុំនឹងបង្ហាញពីរបៀបបើក។​ ក្នុងពេលបច្ចុប្បន្ន Nubit មានត្រឹម Phase 2 ប៉ុន្នោះដែលពិន្ទុសរុបគឺ 6000។ ចំពោះការ Run Node សាកល្បងនេះគឺនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ២៤ ខែ កក្ដដានេះហើយ។អ្នកទាំងអស់គ្នាអាចសាកល្បងធ្វើបាន ហើយប្រសិនបើមានសំនួរផ្សេងៗអាចធ្វើការ Comment សួរបាន។​

Airdrop: Story Protocol Testnet

Story Protocol ទទួលបានការវិនិយោគរហូតដល់ទៅជាង $140M ដែលក្នុងពេលបច្ចុប្បន្ន Project នេះកុំពុងបើកអោយធ្វើប្រើសាកល្បង (Testnet)។ ខាងក្រោមនេះគឺជាជំហាននីមួយៗដែលអ្នកអាចចូលរួមធ្វើ Testnet លើ Story Protocol នេះ។ តើអ្វីជា Story Protocol? Story Protocol គឺជា Layer 1 EVM Blockchain ដែលមានមុខងារជា Smart Contract ដូចទៅនឹង project EVM ផ្សេងៗទៀតដូចជា Ethereum, Avalance & Binance Smart Chain ជាដើម។ ដោយសារតែ Story Protocol គឺជា EVM Blockchain ដូចច្នេះអ្នកគ្រាន់តែមាន Wallet Matamask ឬ​ Rabby Wallet គឺអាចប្រើនឹងធ្វើ Testnet បានហើយ។ខាងក្រោមនេះគឺជាជំហាននីមួយៗដែលអ្នកអាចចូលរួមធ្វើ Testnet. ជំហានទី១: ស្នើរសុំកាក់ IP ដើម្បីធ្វើ Testnet ដើម្បីអាចចូលរួមធ្វើ Testnet បានអ្នកត្រូវមានកាក់ IP ជាមុនសិន។ IP គឺដូចទៅនឹងកាក់ ETH នៅលើ Ethereum Blockchain ឬ​ BNB នៅ Binance Smart Chain ដែរ ដោយត្រូវតែមានសម្រាប់ជាការបង់ Fee. ដើម្បីស្នើរសុំកាក់បានអ្នកត្រូវចូល៖ នៅពេលដែលអ្នកចូលទៅស្នើរសុំកាក់ Test​សាកល្បងនោះនឹងទាមទារអោយ Verified ជាមួយនឹង Wallet របស់អ្នក។ អ្នកអាចធ្វើការភ្ជាប់ជាមួយ Metamask ឬ Rabby Wallet បាន។ បន្ទាប់ពីភ្ជាប់ហើយអ្នកបញ្ជាក់ត្រង់ជំហានទី២ដែល confirm Humanity ដោយគ្រាន់តែចុច Confirm. បន្ទាប់មកត្រង់ជំហានទី៣គឺជាជំហានសំខាន់ ដោយទាមទារបញ្ជាក់អំពី Humanity Score. Humanity Score គឺជាពិន្ទុដើម្បីបង្ហាញថា Wallet របស់អ្នកជា Wallet ដែលមិនមានអ្នកប្រើពិតប្រកត់។ដើម្បីបញ្ជាក់បានគឺត្រូវប្រើប្រាស់ Gitcoin Passport ដោយអ្នកចុចត្រង់ “Gitcoin Passport” នោះ។ នៅលើ Story Protocol នេះគេទាមទារអោយ Humanity Score លើ4. ដូចនេះអ្នកអាចចូលហើយបន្ទាប់មកចូលទៅត្រង់ “Government IDs” ហើយចុច Binance ដែលអ្នកអាចធ្វើការបញ្ចាក់។បន្ទាប់ពីអ្នកបញ្ជាក់ជាមួយ Binance ជោគជ័យនោះអ្នកនឹងទទួលបានពិន្ទុ១៦ ដែលលើសពីការទាមទារហើយ។ បន្ទាប់ពីអ្នកបញ្ចាក់នឹងបានពិន្ទុក្នុង Gitcoin Passport ហើយអ្នកអាចត្រឡប់មកកាន់​ https://faucet.story.foundation វិញហើយចុច “Claim 1 IP on Story LLID”. បញ្ជាក់: រៀងរាល់២៤ម៉ោងម្ដងអ្នកអាចធ្វើការស្នើរសុំបានកាក់ IP 1 ដោយគ្រាន់តែចូលមកត្រង់ https://faucet.story.foundation ហើយធ្វើការ Claim. ចំពោះការបញ្ជាក់ Wallet គឺទាមទារអោយអ្នកធ្វើតែម្ដងប៉ុន្នោះ។បន្ទាប់ពីអ្នកទទួលបានកាក់ $IP ហើយអ្នកត្រូវយកកាន់នោះទៅប្រើលើ Ecosystem របស់ Story Protocol ដើម្បីអោយមាន history នឹងឪកាសទទួលបាន airdrop. ជំហានទី២: យកកាក់ $IP ទៅប្រើលើ Ecosystem អ្នកត្រូវយកកាក់ IP ទៅប្រើលើ Ecosystem មួយចំនួនដូចជា Swap, Lending & Borrowing ឬ ត្រេតក្នុងទីផ្សារ NFT ជាដើម។​ ទាំងនេះគឺជាជំហាននីមួយៗអំពីការចូលរួមធ្វើ Testnet ក្នុង Story Protocol. គួរបញ្ជាក់ដែរថាការធ្វើ testnet នេះក៏មិនប្រគត់ថាបាន airdrop នោះដែល តែវាអាចជាចំនេះដឹងបន្ថែមមួយសម្រាប់អោយអ្នកកាន់តែយល់នឹងប្រើប្រាស់អំពី web3. បើចូលចិត្តកុំភ្លេចជួយចែករំលែក។

Multisig Wallet នឹងការពារខ្លួនក្នុង Web3

តើអ្វីជា Multisig Wallet? Multisig មកពីពាក្យពេញថា “Multi-signature” ដែលប្រើសម្រាប់រក្សារទុកទ្រព្យ Digital Asset ដូចជា Bitcoin, ETH នឹងគ្រីបតូរផ្សេងៗទៀតអោយមានសុវត្ថិភាពខ្ពស់។ពាក្យ Multisig ឬ​ Multi-Signature គឺទាមទារអោយមានការអនុញ្ញាតធ្វើប្រតិបត្តិការពី wallet គ្រីបតូរ 2 ឬច្រើនផ្សេងគ្នាទើបអាចមានប្រតិបត្តិការណ៏នៃគ្រីបតូរនោះកើនឡើង។ ប្រសិនបើខ្ញុំគ្រាន់តែជាអ្នកប្រើប្រាស់ទូទៅ តើខ្ញុំគួរបង្កើត Multisig Wallet នេះដែរឬទេ? នូវពេលដែលអ្នកដល់ចំនុចមួយដែលមានទុនច្រើននឹងចង់គ្រប់គ្រងទ្រព្យ digital ដែលអ្នកមានឪ្យមានសុវត្ថិភាពខ្ពស់ពេលនោះហើយ ដែលអ្នកគួរតែមាន​ Multisig Wallet នេះ។ការបង្កើត Multisig Wallet អាចអោយអ្នកមានសុវត្ថិភាពផ្លូវចិត្តបន្ថែមទៀតពីការបាត់បង់ដូចជា Hack, Phishing ឬ​ Scam. ខ្ញុំនឹងលើកឧទាហណ៏ទាក់ទងនឹងការ Hack ឬបាត់បង់ wallet ការបង្កើតមុខងារ Multisig Wallet លើ EVM Chain ចំពោះមុខងារ Multisig Wallet គឺអាចធ្វើបានជាមួយនឹងជម្រើសផ្សេងៗ ដូចជាជាមួយនឹងក្រុមហ៊ុនដែលរក្សាទ្រព្យ Digital ឬលើ Decentralised Party ដូចជា Safe.Global. សម្រាប់បទបង្ហាញនេះខ្ញុំនឹងលើកពីការបង្កើត multisig wallet លើ Safe.Global ដែលអាចគ្រប់គ្រង់គ្រប់ wallet EVM ទាំងអស់ (លើកលែងតែ Bitcoin ដើម្បីអោយអ្នកទាំង់គ្នាងាយស្រួលយល់ដូចតទៅ៖ 2. បន្ទាប់មកធ្វើការ Connect Wallet ETH មួយណាដែលអ្នកចង់ភ្ជាប់។គួរបញ្ជាក់ដែលថា ប្រសិនបើអ្នកចង់គ្រប់គ្រង Wallet Multisig នេះម្នាក់ឯងអ្នកត្រូវតែមាន Wallet ETH ២ផ្សេងគ្នានឹង seedphrase ផ្សេងគ្នាផងដែរ។ បើអ្នកចង់ភ្ជាប់ច្រើនអ្នកត្រូវមាន seedphraseផ្សេងៗគ្នានៃ wallet នីមួយៗទាំងនោះ។ 3. ដាក់បញ្ចូល អ្នកសញ្ញេរ (Signer): បន្ទាប់ពីអ្នកបានចុចភ្ជាប់ wallet metamask នោះក្នុង Safe ហើយ ពេលនោះនឹងទាមទារអោយអ្នក Pay Transaction Fee (អាស្រ័យលើ ETH Blockchain Fee) បន្ទាប់មកវានឹងទាញអ្នកកាន់កន្លែង Setting ដែលអ្នកអាចបន្ថែមនូវ៖ 4. ការទទួលលុយគ្រីបតូរចូលក្នុង Wallet Multisig: នៅលើ Safe.Global Multisig Wallet នេះ អ្នកអាចទទួលលុយគ្រីបតូរពី Blockchain EVM ទាំងអស់ ដូជជាពី ETH, BSC, Polygon, Zksynce, etc..ហើយការទទួលនោះទៀតសោធន៏អ្នកអាចទទួលបានទាំងកាក់របស់ Blockchain នីមួយៗនឹង Token នូវលើកាក់ទាំងនោះ រូមទាំង NFT ផងដែរ។ ចំពោះការទទួលគឺងាយស្រួល។អ្នកគ្រាន់តែចូលទៅកាន់ homepage Safe.Global ហើយភ្ជាប់wallet ដែលអ្នកបានបង្កើតមុននេះ បន្ទាប់មកចុចត្រង់ Receive ដូចក្នុងរូបខាងក្រោម៖ 5. ចំនុចចុងក្រោយគឺការផ្ញើរចេញឬប្រើប្រាស់ DeFi: រាល់ពេលដែលអ្នកធ្វើប្រតិបត្តិការណ៏ំណាមួយបន្ទាប់ពីការភ្ជាប់ មុខងារ​ multisig នោះហើយ គឺប្រតិបត្តិការណ៏ទាំងនោះ នឹងទាមទារការ Approval នៃ wallet នីមួយៗដែលអ្នកបានដាក់ទៅលើ Threshold. ប្រសិនបើក្នុងចំនុច Threshold អ្នកដាក់ 2 នោះប្រតិបត្តិការណ៏ទាមទារអោយមានការ approval ពី២ wallet. គំនិតចុងក្រោយ | Closing Thought នៅក្នុងវិស័យគ្រីបតូរ ការចេះគ្រប់គ្រងទ្រព្យ Digital ទាំងនោះខ្លួនឯងគឺជារឿងល្អ។ក្រៅតែពីការចេះគ្រប់គ្រង គន្លឹះសុវត្ថិភាពដូចជាការរក្សា Seedphrase អោយបានល្អ ឬការទិញ Hardware Wallet មកប្រើប្រាស់ សុវត្ថិភាពបន្ថែមួយទៀតដូចជាមុខ Multisig ក៏អ្នកមិនគួរមើលរំលង។ ប្រសិនបើអ្នកគិតថាវាមានភាពស្មុគស្មាញ ហើយមិនសូវមានព្រទ្យ digital ច្រើន ការធ្វើបទបង្ហាញខាងលើនេះអាចគ្រាន់ជាជំនួយចំនេះដឹងបន្ថែម។ប្រសិនបើអ្នកចង់សាកល្បងហើយមានចំងល់អ្នកអាចចូលក្នុងក្រុម discord ខ្ញុំនឹងធ្វើការសាកសួរបានដូចគ្នា។​