Author: Wat

ហេតុអ្វីអ្នកឃើញ Bitcoin ETF ទិញចូលចំនួនដ៏ច្រើនតែតម្លៃជាក់ស្ដែងអត់ឡើង?

ខ្ញុំជឿរថាអ្នកប្រហែលជាបានអានពត៏មានមួយចំនួនដែលតែងតែធ្វើការ Update ប្រចាំថ្ងៃរវៀង Bitcoin ETF Inflow & Outflow. Bitcoin ETF Inflow: ចំនួនលុយសរុបដែលទិញ Share ចូលមកក្នុង Bitcoin Spot ETFប្រចាំថ្ងៃ។ Bitcoin ETF Outflow: ចំនួនលុយសរុបដែលលក់ Share Bitcoin Spot ETFប្រចាំថ្ងៃ។ ប្រសិនបើអ្នកមិនទាន់ស្គាល់អ្វី​ Bitcoin Spot ETF នឹងសារៈសំខាន់របស់វា អ្នកអាចមើល Video ពន្យល់របស់ខ្ញុំត្រង់កន្លែងនេះបាន: ហេតុអ្វី Bitcoin Spot ETF បន្តទិញចូលតែតម្លៃអត់ឡើង? បើយោងតាមទិន្នន័ពី SoSovalue, ចំនួនភាគហ៊ុន (Share) Bitcoin Spot ETF ដែលបានលក់នូវសហរដ្ឋអាមេរិចមានចំនួនសរុបរហូតដល់ទៅ $59B ដែល $15B គឺជាចំនួនដែលត្រូវបានទិញវិនិយោគសរុប (Net Inflow)។ Source: SoSoValue: https://sosovalue.xyz/assets/etf/us-btc-spot នេះជាចំនួនដ៏ច្រើនមួយ បើប្រៀបធៀបទៅនឹងតម្លៃ BTC ជាក់ស្ដែង កាក់នេះហាក់ដូចជាមិនសូវមានតម្លៃស្ទុះឡើង។​បើយោងតាមការស្រាវជ្រាវរបស់ខ្ញុំ មានកត្តា២យ៉ាងសំខាន់ៗដែលរក្សាតម្លៃ BTC ហាក់មិនសូវអោយឡើងខ្លាំង។ កត្តាទី១: ការទិញតាម OTC ដែលមិនប៉ះពាល់នូវតម្លៃជាក់ស្ដែងលើទីផ្សារ (Open Market) តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីរាល់ពេលដែលលោក Michael Saylor ប្រកាសទិញ Bitcoin ម្ដងៗរាប់លានដុល្លាតែតម្លៃអត់ប្រែប្រួល។ការទិញរបស់គាត់របៀបននេះគឺជាការទិញបែប OTC (Over-the-counter) នៃអ្នកលក់នឹងអ្នកទិញដែលពួកគេព្រមព្រៀងគ្នាក្នុងតម្លៃណាមួយ ជាជាងដែលគាត់យកលុយទាំងរាប់រយលាននោះទៅដាក់ចូលក្នុង Coinbase ដើម្បីទិញខ្លួនឯង។ របៀបដំណើរការនៃ ការទិញ OTC មានដូចតទៅនេះ៖ ក្នុងករណីដែលអ្នកលក់នោះគិតថា សម្យស្របនឹងអាចលក់បានពួកគេនឹងធ្វើការលក់ទៅអោយ អ្នកទិញដោយធ្វើប្រតិបត្ថិការដោយផ្ទាល់ នឹងមិនប៉ះពាល់ទៅនឹងតម្លៃដែលមានត្រេតក្នុងទីផ្សារ Exchange នោះទេ។ នេះក៏ជាហេតុផលមួយដែលក្រុមហ៊ុនធំៗអ្នកលក់ ភាគហ៊ុន Bitcoin Spot ETF ដូចជា Blockrock, Grayscale កុំពុងបានធ្វើដែលពួកគេអាចនឹងធ្វើការទិញបែបជាលក្ខណៈ OTC ពី Market Maker ដែលចំនួនទាំងនោះមានផលប៉ះពាល់តិចតួចសម្រាប់តម្លៃទីផ្សារជាក់ស្ដែង។ គុណសម្បត្ថិសម្រាប់ការទិញបែប OTC គុណវិបត្ថិសម្រាប់ការទិញបែប OTC កត្តាទី២: ការប្រើប្រាស់យុទ្ធសាស្រ្ដ Cash & Carry Trade ពីពពួក Hedge Fund ចំនុចទី២នេះ គឺជាយុទ្ធសាស្រ្ដភាគច្រើនដែលត្រូវបានប្រើប្រាស់ទាំងក្នុងទីផ្សារ ភាគហ៊ុន Stock នឹងក្នុងពេលបច្ចុប្បន្ន គឺ ភាកហ៊ុន Bitcoin ក្នុងគោលបំណងធ្វើការចំនេញរយៈពេលខ្លី (Arbitrage) ររៀងតម្លៃខុសគ្នាពីទីផ្សារ Future & Spot Market. យុទ្ធសាស្រ្ដ Cash & Carry Trade ដំណើរការដូចតទៅនេះ៖ គួរបញ្ជាក់ដែរថា ការអនុវត្ថជាក់ស្ដែងអាចមានភាពស្មុគស្មាញនឹងច្បាស់លាស់ជាងអ្វីដែលខ្ញុំបានលើកឡើងខាងលើ។ខាងលើគ្រាន់តែជាឧទារហណ៏ដើម្បីអោយអ្នកទាំងអស់គ្នាងាយស្រួលយល់ប៉ុន្នោះ។ ការប្រើយុទ្ធសាស្រ្ដនេះហើយដែលអាចជាមូលហេតុមួយទៀត ក្នុងការពិបាកជំរុញតម្លៃ Bitcoin ក្នុងទីផ្សារអោយមានការកើងឡើងច្រើន បើប្រៀបធៀបទៅនឹងចំនួននៃការទិញចូល (Inflow) ពី Bitcoin Spot ETF ជាកស្ដែង។ គំនិតផ្ទាល់ខ្លួន ជាចុងក្រោយខ្ញុំយល់ថាយុទ្ធសាស្រ្ដដែលពពួកក្រុមហ៊ុនធំៗធ្វើ គឺត្រឹមតែជាយុទ្ធសាស្រ្តបង្តើតសម្ពាធរយៈពេលខ្លីដែលពិបាកអោយ Bitcoin មានតម្លៃកើនឡើង។ខ្ញុំយល់ថាមិនយូរប៉ុន្មាន ការប្រើប្រាស់យុទ្ធសាស្រ្ដទាំងនេះនឹងត្រូវបានផ្លាស់ប្ដូរដូចគ្នា នូវពេលណាដែលតម្រូវការកាន់តែបន្តកើនឡើង។ដូចច្នេះខ្ញុំយល់ថាទាំងនេះមិនមែនជាក្ដីបារម្តសម្រាប់អ្នកវិនិយោគនោះទេ ហើយអ្នកនូវតែអាចបន្ត Stack Sat ប្រសិនបើអ្នកជឿរទៅលើអនាគត់នៃ Decentralisation.

Cash Carry-Trade នឹងអត្រាការប្រាក់អវិជ្ចមាន

តើអ្នកឆ្ងល់ទេ ហេតុអ្វីគ្រាន់តែមានការផ្លាស់ប្ដូរអ្វីមួយពី Central Bank ធ្វើឪ្យទីផ្សារចុះ?នេះគឺជាអ្វីដែលបានកុំពុងកើតឡើងនូវប្រទេសជប៉ុន។ក្នុងពេលថ្មីៗនេះ ធនាគារកណ្ដាលជប៉ុន Central Bank of Japan (BOJ) បានបញ្ចប់ការផ្ដល់អត្រាការប្រាក់អវិជ្ចមាន (Negative Interest Rate) នឹងបានចាប់ផ្ដើមតម្លើងមកវិញ ពីចម្លោះ 0-0.1% ​ក្រោយពីរយៈ

  • 1
  • 4
  • 5